ក្នុងជីវិតប្រចាំថ្ងៃ អ្នកអាចចង់ចែករំលែករឿងមួយចំនួនជាមួយអ្នកដទៃ ប៉ុន្តែត្រូវប្រុងប្រយ័ត្នពេលខ្លះ អ្នកត្រូវរក្សារឿងមួយចំនួនសម្រាប់ខ្លួនឯងដែរ។ ដូចនេះ រឿងទាំង ៥ យ៉ាងនេះ អ្នកមិនគួរចែករំលែកទៅកាន់អ្នកដទៃ ៖
១. មិនគួរចែករំលែកចំណុចខ្សោយរបស់អ្នក
មនុស្សឥឡូវពិបាកទុកចិត្តណាស់ ដូចនេះកុំចែករំលែកចំណុចខ្សោយរបស់ខ្លួន ជាមួយអ្នកដទៃ និង អាចឲ្យអ្នកបរាជ័យនៅថ្ងៃណាមួយ ព្រោះ មនុស្សខ្លះ កាន់តែដឹងពីចំណុចខ្សោយរបស់អ្នក កាន់តែជាន់អ្នកឲ្យលិចដល់បាត ដូច្នេះត្រូវរក្សាការសម្ងាត់ក្នុងរឿងផ្ទាល់ខ្លួនរបស់អ្នក។
២. មិនគួរចែករំលែកផែនការរបស់អ្នកសម្រាប់ពេលអនាគត
ទោះបីជាអ្នកអាចចែករំលែកផែនការរបស់អ្នកសម្រាប់អនាគតជាមួយមនុស្សជាទីស្រលាញ់ក៏ដោយ ប៉ុន្តែសម្រាប់មនុស្សជុំវិញខ្លួន អ្នកមិនចាំបាច់ឲ្យពួកគេដឹងឮច្រើនពេកនោះទេ។ ម្យ៉ាងទៀត ការរក្សាគោលដៅ មិនមែនជារឿងអាក្រក់នោះទេ គ្រាន់តែដើម្បីឲ្យអ្នកអាចបន្តដំណើរទៅមុខដោយមិនចាំបាច់ឲ្យអ្នកណាមកផ្លុំត្រចៀកឡើយ។
៣. មិនគួរចែករំលែកការលំបាកក្នុងទំនាក់ទំនងរបស់អ្នក
រឿងស្នេហា អ្នកណាក៏មានពេលរកាំរកូសដែរ ប៉ុន្តែមិនត្រូវត្អូញត្អែរប្រាប់អ្នកដទៃជារឿយៗនោះទេ ព្រោះមនុស្សខ្លះ មិនមែនចង់ឃើញអ្នកមានក្តីសុខឡើយ អ្នកកាន់តែចែករំលែក ព្រោះ ភាគរយនៃការបំផ្លាញទំនាក់ទំនងអ្នកកាន់តែខ្លាំងដូចគ្នា ដូចនេះជា ជម្រើសល្អ អ្នកគួរដោះស្រាយបញ្ហាទាំងនេះដោយខ្លួនយើង ឬជាមួយដៃគូរបស់អ្នក។
៤. មិនគួរចែករំលែកទ្រព្យសម្បត្តិសម្ភារៈរបស់អ្នក លើបណ្តាញសង្គម
ការចែករំលែកទ្រព្យសម្បត្តិរបស់អ្នក ក្នុងបណ្តាញសង្គមច្រើនមិនមែនជារឿងល្អនោះទេ ដោយវាអាចនាំឲ្យអ្នកមានគ្រោះថ្នាក់ក្នុងថ្ងៃណាមួយ ព្រោះអ្នកមិនដឹងទេថា មិត្តក្នុងបណ្តាញសង្គមរបស់អ្នកជាមនុស្សបែបណា ដូចនេះការចែករំលែករឿងទាំងនេះ គឺមានហានិភ័យខ្លាំងណាស់សម្រាប់អ្នក។
៥. មិនគួរចែករំលែកព័ត៌មានលម្អិតអំពីប្រាក់ចំណូលរបស់អ្នក
គ្មាននរណាម្នាក់នៅជុំវិញអ្នក ត្រូវដឹងថាតើអ្នកកំពុងរកប្រាក់បានប៉ុន្មានក្នុងមួយខែនោះទេ ហើយក៏មិនសមហេតុផលដែរ ដែលអ្នកត្រូវចែករំលែករឿងទាំងនេះជាមួយអ្នកដទៃ ព្រោះរឿងនេះជាលក្ខណៈឯកជន ដូចនេះអ្នកគួរតែរក្សាការសម្ងាត់ទើបជារឿងល្អ។
៦. មិនគួរចែករំលែកបញ្ហាគ្រួសាររបស់អ្នក
ទោះបីជាអ្នកអាចនឹងជួបប្រទះបញ្ហាក្នុងគ្រួសារធ្ងន់ធ្ងរក៏ដោយ ក៏មនុស្សនៅខាងក្រៅទាំងនោះ មិនចាំបាច់ដឹងពីព័ត៌មានលម្អិតនៃគ្រួសាររបស់អ្នកដែរ ទាំងនេះមិនមែនជាសំណួរតែមួយគត់ដែលត្រូវចែករំលែកទេ ហើយអ្នកគួរតែចងចាំថា គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះអ្នក ដូចជាគ្រួសាររបស់អ្នកនោះទេ។
រឿងខ្លះអ្នកអាចចែករំលែកបាន ប៉ុន្តែមិនមែនទាំងអស់នោះទេ ព្រោះមនុស្សសម័យនេះពិបាកទុកចិត្តណាស់ អ្នកខ្លះអាចមើលទៅឈរខាងអ្នក ប៉ុន្តែបែរជាលួចចាក់ពីក្រោយអ្នកក៏ថាបាន ដូច្នេះត្រូវចេះប្រុងប្រយត្ន័ និង ព្យាយាមលាក់ការសម្ងាត់របស់ខ្លួនឯងឲ្យបានល្អ។
បញ្ចេញមតិយោបល់