រឿងទាំងនេះ អាចធ្វើឲ្យអ្នកបាត់បង់មន្តស្នេហ៍ដោយមិនដឹងខ្លួន

Vachana-Website-Love-&-Family-Ad

តើអ្នកដឹងទេថា មនុស្សម្នាក់ៗគឺមានភាពខុសគ្នា និងមានមន្តស្នេហ៍រៀងៗខ្លួន គ្រាន់តែពេលខ្លះយើងមិនដឹង និងពេលខ្លះទៀតខ្លួនយើងផ្ទាល់ បានធ្វើរឿងខ្លះបណ្តាលឲ្យខ្លួនឯងបាត់បង់វាដោយមិនដឹងខ្លួន អាស្រ័យលើទង្វើររបស់យើងផ្ទាល់។

ដូច្នេះមុនពេលធ្វើអ្វីមួយ​ អ្នកគួរតែគិតមុខគិតក្រោយឲ្យបានគ្រប់ជ្រុងជ្រោយ ជាងនេះទៅទៀត បើអ្នកចង់ការពារមិនចង់ឲ្យខ្លួនឯងបាត់បងភាពទាក់ទាញនេះ ចូរកុំធ្វើរឿងមួយចំនួនដែលបានរៀបរាប់ខាងក្រោមនេះ ព្រោះរឿងទាំងនេះ អាចធ្វើឲ្យមនុស្សជុំវិញខ្លួនរបស់អ្នក លែងសូវមានអារម្មណ៍ល្អចំពោះអ្នក។

ចង់ដឹងថា តើរឿងទាំងនោះមានអ្វីខ្លះ សូមអានការរៀបរាប់ដូចខាងក្រោម។

១. មុខមិនរីក

នេះជាចំណុចសំខាន់ ទោះជាអ្នកស្រស់ស្អាតយ៉ាងណា និងទាក់ទាញចិត្តមនុស្សច្រើនយ៉ាងណាក៏ដោយ តែបើអ្នកមិនចេះញញឹម ចូលចិត្តធ្វើមុខក្រមូវនោះ​ ភាពទាក់ទាញរបស់អ្នកនឹងធ្លាក់ចុះ រឺអាចបាត់បង់មន្តស្នេហ៍អស់ក៏មាន ព្រោះសម្រស់តែមួយមុខវាអាចនឹងមិនទាន់គ្រប់គ្រាន់ វាត្រូវតែបូកបញ្ចូលទាំងភាពស្រស់ស្រាយ ពីខាងក្រៅដូចគ្នា។

២. គ្មានការជឿជាក់លើខ្លួនឯង

ប្រសិនបើអ្នកគ្មានភាពជឿជាក់លើខ្លួន គ្មានថាមពល ក៏អាចបាត់បង់ភាពទាក់ទាញបានដែរ ហេតុអ្វី? ព្រោះពេលខ្លះ ថាមពលខាងក្រៅក៏អាចទាក់ទាញក្រសែភ្នែករបស់អ្នកដទៃដូចគ្នា ដូច្នេះត្រូវតែពង្រឹងខ្លួនឯងទាំងសម្រស់ សមត្ថភាព និងភាពជឿជាក់។

៣. ចូលចិត្តនិយាយស្តីពាក្យអសុរស

បើទោះជាអ្នកស្អាត ពូកែ ទាក់ទាញយ៉ាងណាក៏ដោយ តែបើអ្នកជាមនុស្សចូលចិត្តនិយាយស្តីអសុរស ប្រើពាក្យមិនពិរោះស្តាប់ អាចនាំឱ្យអ្នកបាត់បង់មន្តស្នេហ៍ ដោយមិនដឹងខ្លួនដែរ ដោយសារតែគេអាចគិតថា អ្នកជាមនុស្សមិនល្អ គ្មានសុជីវធម៌ជាដើម។

៤. ចូលចិត្តបង្ហោះដ្រាម៉ាលើបណ្តាញសង្គម

ភាគច្រើន នៅពេលដែលមានមនុស្សចាប់អារម្មណ៍អ្នក គេប្រាកដជាចង់ដឹងពីអ្នកឲ្យបានកាន់តែច្រើន តែច្បាស់ណាស់ បើគេចូលក្នុងបណ្តាញសង្គមរបស់អ្នក ឃើញតែភាពអួរអាប់នោះ​អារម្មណ៍ល្អៗរបស់គេមានចំពោះអ្នក ក៏ប្រហែលជាបាត់បង់ទៅបន្តិចម្តងៗដូចគ្នា។

ដូច្នេះប្រសិនបើអ្នកកំពុងធ្វើរឿងប៉ុន្មានចំណុចខាងលើនេះ​ បើអាចសូមបញ្ឃប់ទៅ ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យអ្នកបាត់បង់ភាពទាក់ទាញនោះទេ វាក៏អាចធ្វើឲ្យតម្លៃរបស់អ្នកអន់ថយទៅតាមនោះដូចគ្នា។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង