ការគិតច្រើនទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ពេលខ្លះដូចជាអ្នកមិនអាចបញ្ឈប់ការគិតហួសហេតុ និងរារាំងចិត្តរបស់អ្នកឲ្យឈប់គិតជាមួយនឹងគំនិតដែលធ្វើឲ្យពិបាកចិត្តនោះទេ នេះជារឿងជៀសមិនផុតពីធ្វើឲ្យជីវិតអ្នកគ្មានក្តីសុខឡើយ។ ខាងក្រោមនេះជាវិធី៥យ៉ាងដែលអាចបញ្ឈប់ការគិតច្រើនរបស់អ្នកបាន
១. ត្រូវរៀនទទួលស្គាល់
អ្នកត្រូវរៀនទទួលស្គាល់ពីរឿងមួយចំនួនដែលហួសហើយមិនអាចបកក្រោយបានទេ ដូចនេះអ្នកត្រូវប្រាប់ខ្លួនថាកុំឲ្យគិតច្រើនពេក ដោយលើកហេតុផលមួយសម្រាប់ខ្លួនឯងឲ្យបានសមស្រប ដូចជា ប្រាប់ខ្លួនឯងថា អ្នកមិនអាចសើចនិងរឿងដដែលៗលើសពី ២ដង បានទេ ប៉ុន្តែហេតុអ្វីអ្នកត្រូវកើតទុក្ខជាមួយរឿងដែលហួសហើយច្រើនដងម្ល៉េះ នៅពេលដែលអ្នកសួរខ្លួនឯងហើយត្រូវដោះលែងខ្លួនឯងពីរឿងមួយចំនួនដែលមិនបានការ។
២. គ្រប់គ្រងការគិតរបស់អ្នក
មានន័យថា អ្នកគួរតែដឹងពីអ្វីដែលត្រូវគិតនិងពីអ្វីដែលមិនត្រូវគិត រឿងខ្លះមិនសំខាន់កុំយកមកដាក់សម្ពាធលើខួរក្បាលបន្ថែមទៀតអី ត្រូវរៀនចេះលើដាក់អ្វីដែលសំខាន់សម្រាប់អ្នកមិនមែនគ្រប់បញ្ហាទាំងអស់អ្នកត្រូវគិតទាំងអស់នោះទេ ធ្វើបែបនេះអ្នកប្រាកដជាបានធូរស្រាលជាងមុន និង មិន សូវជួបប្រទៈនិងភាពស្មុគស្មាញ។
៣. ដោះស្រាយបញ្ហាភ្លាមៗកុំទុកយូរ
ការដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗជារឿងមួយល្អសម្រាប់ការកាត់បន្ថយលើការគិតច្រើនរបស់អ្នក ព្រោះនៅពេលដែលអ្នកព្យាយាមទុកបញ្ហាឲ្យកាន់តែច្រើន ខួរក្បាលអ្នកប្រាកដជាគ្មានកន្លែងផ្ទុកនោះទេ ដែលនេះជាបញ្ហាដែលធ្វើឲ្យអ្នកជាប់គាំងនៅកន្លែងមួយដែលមិនអាចបញ្ឈប់ការគិតរបស់អ្នកបាន។
៤. កុំស្តាប់សម្តីរបស់អ្នកដទៃច្រើនពេក
ការយកសម្តីដែលមិនល្អរបស់អ្នកដទៃមកគិតគឺជាចំណុចដែលធ្វើឲ្យជីវិតរបស់អ្នកកាន់តែស្មុគស្មាញបំផុត ហើយក៏ជារឿងដែលធ្វើឲ្យអ្នកគិតច្រើនពីអ្វីដែលអាក្រក់ចំពោះខ្លួនឯងកាន់តែច្រើន។ មួយវិញទៀតអ្នកមិនត្រូវស្តាប់សម្តីអ្នកដទៃជាជាងគំនិតរបស់ខ្លួនឯងនោះទេ ត្រូវចាំថាការគិតរបស់មនុស្សម្នាក់គឺខុសគ្នា ដូចនេះមិនត្រូវយកគំនិតរបស់ខ្លួនឯងទៅប្រៀបធៀបជាមួយគំនិតអ្នកដទៃ ដើម្បីឲ្យខ្លួនឯងមានសម្ពាធក្នុងការគិតច្រើនពីសម្តីអ្នកដទៃឡើយ។
កុំបណ្តោយឲ្យជីវិតអ្នក គិតច្រើនរហូតធ្វើឲ្យខ្លួនឯងមានសម្ពាធពីមួយថ្ងៃទៅមួយថ្ងៃ រឿងខ្លះធ្វើមិនដឹងមិនឮទៅក៏ល្អដែរ រីឯរឿងខ្លះត្រូវចេះទទួលស្គាល់ទើបអាចកាត់បន្ថយការគិតច្រើនរបស់អ្នកបាន និង ធ្វើឲ្យជីវិតអ្នកមិនសូវមានបញ្ហាសម្រាប់ខ្លួនឯង។
បញ្ចេញមតិយោបល់