សកម្មភាព ៤ យ៉ាង ក្នុងការកសាងទំនាក់ទំនងកាន់តែប្រសើរ និងងាយចុះសម្រុងជាមួយអ្នកដទៃ

Vachana-Website-Life-Carrier-Ad-4

ការសាងទំនុកចិត្ត ជាមួយ មិត្តភក្តិ គ្រួសារ និង មនុស្សជុំវិញខ្លួន គឺជារឿងល្អសម្រាប់អ្នក ព្រោះជួយបង្កើនភាពស្និទ្ធស្នាល បង្កើតចំណង​មិត្តភាព​រឹងមាំ និង ងាយចុះសម្រុង​ជាមួយ​អ្នក​ដទៃផងដែរ។ ខាងក្រោមនេះជាគន្លឹះខ្លះៗដើម្បីកែលម្អទំនាក់ទំនងរបស់អ្នក ឲ្យកាន់តែប្រសើរឡើងទាំងក្នុងជីវិតផ្ទាល់ខ្លួន និងអាជីពរបស់អ្នក ៖

១. ត្រូវមានសុជីវធម៌ និង ភាពវិជ្ជមាន

មុនពេលអ្នកចង់និយាយអ្វីមួយត្រូវគិតពី​អារម្មណ៍របស់មនុស្សជុំវិញខ្លួនអ្នក និង កុំខ្លាចក្នុងការនិយាយពាក្យសុំទោស បើសិនជាអ្នកនិយាយទៅលើសលួសដោយអចេតនា។ មួយវិញទៀត ត្រូវធ្វើខ្លួនឯងឲ្យវិជ្ជមានសម្រាប់អ្នកដទៃ ដើម្បីធ្វើជាអ្នកផ្តល់យោបល់ និង ការលើកចិត្តសម្រាប់មនុស្សដែលត្រូវការជំនួយ។

២. មានភាពស្មោះត្រង់

ការបង្កើតមិត្តភាព និង ចង់ឲ្យចុះសម្រុងជាមួយអ្នកដទៃនោះ គឺត្រូវមានភាពស្មោះត្រង់ចំពោះមនុស្សជុំវិញខ្លួនអ្នក ត្រូវចាំថាគ្មាននរណាម្នាក់ចង់បានមនុស្សលួចចាក់ពីក្រោយធ្វើជាមិត្តទេ ដូចនេះភាពស្មោះត្រង់ពិតជាសំខាន់ណាស់។

៣. ចេះដាក់ខ្លួន

ការចេះដាក់ខ្លួន ការមិនអួតក្អេងក្អាងចំពោះអ្នកដទៃគឺជា រឿងមួយដែលធ្វើឲ្យទំនាក់ទំនងរបស់អ្នក និង មនុស្សជុំវិញខ្លួនកាន់តែប្រសើរឡើង ព្រោះមនុស្សម្នាក់ៗ មិនចូលចិត្តមនុស្សដែលគិតថាខ្លួនខ្លាំងជាងអ្នកណាទាំងអស់នោះទេ។ ម្យ៉ាងទៀតការចេះដាក់ខ្លួននឹងធ្វើឲ្យអ្នកដទៃចូលចិត្តអ្នក និង គោរពអ្នកដោយចេញពីចិត្ត។

៤. រៀនចេះចែករំលែក

ការចេះចែករំលែកជាមួយមនុស្សជុំវិញគឺជាចំណុចចាប់ផ្តើមមួយដែលធ្វើឲ្យអ្នកដទៃអាចចូលចិត្តអ្នក និង ចុះសម្រុងជាមួយអ្នក។ លើសពីនេះ ការចែករំលែក អាចបង្កើនការទុកចិត្ត ភាពស្និទ្ធស្នាល និងទំនាក់ទំនងជាមួយមនុស្សថ្មីៗបន្ថែមទៀតផងដែរ។

ការមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនអាចផ្តល់ផលវិជ្ជមានដល់អ្នកជាច្រើន មិនតែប៉ុណ្ណោះ ជួយពង្រឹងទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកឲ្យស្រណុកចិត្ត និង ជួយឲ្យភាពស្និទ្ធស្នាលកាន់តេប្រសើរឡើងផងដែរ។ 

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង