ការស្ងៀមស្ងាត់របស់មនុស្សម្នាក់ មិនមែនមកពីពួកគេគ្មានអារម្មណ៍អ្វីទេ ព្រោះ អ្នកណាក៏មានអារម្មណ៍មិនសប្បាយចិត្ត និង កើតទុក្ខដែរ ប៉ុន្តែហេតុអ្វីបានជាពួកគេសុខចិត្តលាក់ទុកមិនព្រមនិយាយ??
ហេតុផលនោះគឺ ងាយយល់ទេ មកពីពួកគេត្រូវបានមនុស្សជាច្រើន មិនខ្វល់ខ្វាយពីអារម្មណ៍របស់គេជាច្រើនដង ច្រើនសារ នៅពេលដែលពួកគេបានបញ្ចេញអារម្មណ៍មក បែរជាត្រូវមនុស្សជាច្រើនគិតថាពួកគេ drama និងចង់បានចំណាប់អារម្មណ៍ទៅវិញ។
ហេតុនេះហើយ ទើបមនុស្សមួយចំនួនសុខចិត្តលាក់អារម្មណ៍ខ្លួនឯងតែម្នាក់ឯង ហើយមិនហ៊ានចែករំលែកជាមួយអ្នកណា ដោយសារតែពួកគេមិនចង់ទទួលអារម្មណ៍ដែលត្រូវគេមើលរំលងម្តងហើយម្តងទៀត។
ដូច្នេះហើយ កុំសួរថាហេតុអីបានជាពួកគេ ជ្រើសរើសយកភាពស្ងៀមស្ងាត់នៅពេលដែលពួកគេមានអារម្មណ៍ថាឈឺចាប់ និង អស់សង្ឃឹម។
បញ្ចេញមតិយោបល់