ក្នុងជីវិតយើងអ្វីដែលល្អបំផុតគឺនៅពេលដែលយើងចេះបារម្ភ និងយកចិត្តទុកដាក់ចំពោះខ្លួនឯង ព្រោះមនុស្សភាគច្រើនមិនបានស្រឡាញ់អ្នក បារម្ភអ្នកពិតប្រាកដទេ។
១. កុំបង្ហិនពេលវេលាចាំឲ្យអ្នកដទៃបារម្ភខ្វល់ខ្វាយពីអ្នក
ពេលធ្វើអ្វីមួយកុំគិតថាទាល់តែធ្វើដើម្បីឲ្យគេសរសើរអី ព្រោះនោះមិនខុសអីពីអ្នករស់ដើម្បីតែពាក្យទាំងអស់នោះពីអ្នកដទៃ មិនមែនរស់ម្បីខ្លួនឯង។ កុំខ្វល់ថាអ្នកគេបារម្ភអ្នក ឬមិនបារម្ភ សំខាន់អ្នកខ្វល់ពីខ្លួនឯង សប្បាយចិត្តជាមួយជីវិតខ្លួនឯង។
២. រៀនទទួលថាមនុស្សម្នាក់ៗគឺមានភាពអត្មានិយម
បើអ្នកមានគំនិតវិជ្ជមានគឺជាការល្អណាស់ តែក៏ត្រូវចេះត្រៀមខ្លួនទទួលយកការខកចិត្តខ្លះដែរ ព្រោះក្នុងជីវិតជាក់ស្តែងគឺគ្មាននរណាម្នាក់មកគិតគូរពីអ្នកជាងខ្លួនគេនោះទេ។ គេមកល្អជា
មួយអ្នកក៏គេមានបំណងអ្វីមួយដែរ មិនមែនខំលះបង់ដោយអត់ប្រយោជន៏ទេ។
៣. រៀនបើកចិត្តទទួលយកភាពជាខ្លួនឯង
អ្វីដែលជួយឲ្យជីវិតយើងស្ងប់ចិត្ត គឺការទទួលយកខ្លួនឯង និងផ្តល់ក្តីសុខឲ្យខ្លួនឯង។ ទោះបីមិត្តភ័ក្ដិ គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់អ្នកអាចផ្ដល់ក្ដីសុខ និងធ្វើឲ្យអ្នកមានអារម្មណ៍ស្កប់ស្កល់ក្នុងចិត្តខ្លាំងកម្រិតណា ប៉ុន្តែអ្នកមិនដឹងឡើយថាពួកគេអាចនៅជាមួយអ្នករហូត ឬក៏អត់ ឬក៏អាចមានស្ថានការណ៍ណាមួយដែលធ្វើឲ្យពួកគាត់មិនអាចផ្ដល់ក្ដីសុខឲ្យអ្នកដូចមុនបាន។ ដូច្នេះហើយទើបមនុស្សយើងត្រូវចេះរៀនស្វែងរកសេចក្ដីសុខដោយខ្លួនឯងខ្លះ។
៤. មានម្ចាស់ការលើជីវិតខ្លួនឯង
បើទោះបីការទទួលយកការណែនាំ និងគំនិតរិះគន់ពីអ្នកដទៃគឺជាគំនិតមួយល្អ ប៉ុន្តែវាអាចនឹងក្លាយជារឿងមិនល្អឡើយ បើអ្នកចាំតែធ្វើតាមពាក្យសម្ដីគេទាំងស្រុង។ ពាក្យណែនាំទាំងនោះគួរណាស់តែមានភាពគួរឲ្យជឿជាក់ ដូចជាពាក្យសម្ដីរបស់អ្នកជំនាញផ្នែកផ្សេងៗ ប៉ុន្តែអ្នកត្រូវដឹងថា នៅទីបញ្ចប់ គឺមានតែខ្លួនអ្នកប៉ុណ្ណោះដែលត្រូវទទួលខុសត្រូវជីវិតរបស់ខ្លួនឯងច្រើនបំផុត។
ដូច្នេះហើយអ្នកចាំបាច់ត្រូវស្រឡាញ់ មើលថែខ្លួន និងត្រូវជឿ និងទុកចិត្តការសម្រេចចិត្តរបស់ខ្លួនឯងជាចម្បង ៕