អាយុកាន់តែច្រើនទៅៗ រឿង១០យ៉ាងនេះ​ ​អ្នក​ត្រូវចាំ និងគួរតែ​ចាប់យកសម្រាប់ជីវិត

large


ពីតូចចង់ធំ តែដល់ពេលធំបែរជាមានអារម្មណ៍ថាកាលពីតូចសប្បាយចិត្តជាង។ ប្រហែលជា​អារម្មណ៍នេះ​គ្រប់គ្នា​នឹង​មាន ព្រោះជីវិត​ជា​មនុស្សធំ​មាន​រឿង​ច្រើន​ណាស់​ដែល​យើង​ត្រូវ​ប្រឈម ហើយ​រឿង​ខ្លះ​ទៀត​ក៏​យើង​នឹក​ស្មានមិន​ដល់ តែ​យ៉ាង​ណា​ក៏​យើង​មិន​អាច​គេចវេស​រហូត​បាន​ដែរ។ យ៉ាង​ណា​មិញ ពេលអ្នកអាយុកាន់តែច្រើនទៅៗ រឿង១០យ៉ាងនេះ​ ​អ្នក​ត្រូវចាំ និងគួរតែ​ចាប់យកសម្រាប់ជីវិត៖

១. វ័យកាន់​តែ​ចាស់ អ្នក​នឹងជ្រើសមនុស្សដែលអ្នកទទួលយកគេ ហើយគេទទួលយក​អ្នក។ មិនមែនជា​មនុស្សដែល​ត្រូវ​ឲ្យ​អ្នក​ចំណាយកម្លាំងដើម្បីតែរត់តាម​គេ​តែម្ខាងនោះ​ទេ ព្រោះ​ចុង​ក្រោយ​បង្អស់ទំនាក់ទំនង​បែបនេះ​ គឺ​មិន​អាចបានផលឡើយ។


២. អ្នកមិនអាចឃាត់មាត់អ្នកដទៃមិនឲ្យ​និយាយអាក្រក់ពីអ្នកទេ ដូច្នេះមិនចេះប្រឹងពន្យល់ ប្រឹងបកស្រាយពេក​ទេ ប៉ុន្តែអ្វីដែល​អ្នក​ត្រូវ​ធ្វើ​គឺបន្ត​ក្តីស្រមៃអ្នក ធ្វើ​ឲ្យ​គ្រប់គ្នា​ដឹងថា​ជីវិត​អ្នក មហិច្ឆតារបស់អ្នក​មិន​មែនបញ្ចប់ត្រឹមបបូរអ្នកដទៃឡើយ។

៣. មិន​ចាំបាច់ត្រូវ​មាន​មិត្តភក្តិ​ច្រើន​នោះ​ទេ មាន​តែពីរបីនាក់​ក៏​បាន​ឲ្យ​តែ​ជា​មិត្ត​ពិត មិត្តល្អ​ មិន​មែន​មិត្ត​ដែលរាប់យើង​តែ​ពេល​គេត្រូវ​ការ​យើង​នោះ​ទេ។

៤. ខណៈអ្នក​កំពុង​ព្យាយាម​អស់​ពី​លទ្ធភាព​ហើយ​នោះ កុំ​បាច់បង្ខំ​គ្រប់យ៉ាង​ឲ្យ​ល្អឥតខ្ចោះអី ព្រោះ​អ្វីក៏ដោយ​ក៏ត្រូវ​ការ​ពេលវេលាដែរ សំខាន់​អ្នក​ជឿជាក់ និងមិន​បោះបង់។


៥. អំពើល្អ ចិត្តគំនិតល្អជា​ដំណើរ​ដ៏វែងឆ្ងាយដែល​អ្នក​ត្រូវ​មានជាប់ជានិច្ច។ បើ​ពេល​ខ្លះ​អ្នក​គ្មាន​អ្វីល្អ​និយាយសោះ ស្ងាត់ស្ងៀមចុះ មិន​បាច់និយាយ មិនបាច់​ធ្វើ​អ្វី​ឡើយ​បើសិន​ជា​ទង្វើ និង​សម្តី​ ដែលស្ដែងចេញមកនោះ ​ធ្វើ​ឲ្យ​ខ្លួន​អ្នក ឬ​អ្នក​ដទៃឈឺចាប់ និង​អស់សង្ឃឹម។


៦. រក្សាមនុស្សដែលហុចដៃឲ្យ​អ្នក​ចាប់​ពេល​អ្នកត្រូវការជំនួយបំផុត ហើយរឹតតែ​ត្រូវ​តបស្នង​មនុស្សដែល​នៅក្បែរអ្នក​ មិន​បោះបង់អ្នក​ចោល ទោះអ្នក​ក្លាយ​ជា​អ្វីក៏ដោយ។

៧. ភាព​ចាស់ទុំ​ជារឿង​ចម្បងដែល​អ្នក​ត្រូវ​មាន​ក្នុងខ្លួន ព្រោះ​ពេល​ដែល​អ្នកមាន​វាគ្រប់យ៉ាង​អ្នក​នឹង​អាច​រកផ្លូវ​ចេញបាន​យ៉ាង​ត្រឹមត្រូវ។
៨. កុំប្រឹង​ឃាត់​មនុស្ស​ដែល​ចង់​ចេញ​ពី​អ្នក ព្រោះ​បើ​គេ​ចង់​នៅ​គេ​នឹង​នៅ ដោយ​មិន​បាច់​មាន​អ្វី​ជាអំណោយ​នោះ​ទេ។


៩. ធ្វើ​ជាមនុស្ស​អត្មានិយម​បន្តិ​ចក៏​មិន​អី​ដែរ បើ​នោះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​សេចក្តី​សុខ​ផ្លូវ​ចិត្តគ្រប់គ្រាន់។

១០. រស់​នៅ​ដើម្បី​ក្តីស្រមៃខ្លួន​ឯង កុំ​រស់​នៅដើម្បី​តែ​ក្ដីស្រមៃ​អ្នក​ផ្សេង ព្រោះ​ចុង​ក្រោយ​អ្នក​នឹង​យល់​ថា​ជីវិត​នេះ​នឹង​បញ្ចប់​ទាំង​គ្មាន​ន័យ​អី​ទាំង​អស់ បើសិន​ជា​អ្នក​បំភ្លេច​ក្តី​ស្រមៃខ្លួន​ឯង​ចោល។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង