ត្រូវចាំថា បើអ្នកនៅតែខ្លាចនេះខ្លាចនោះ ជីវិតអ្នកមិនអាចដំណើរការទៅមុខបានរលូននោះទេ ហើយជីវិតអ្នកកុំខ្លាចនឹងសាកល្បងអ្វីដែលថ្មី។ មួយវិញទៀត រឿងទាំងអស់នេះអ្នកត្រូវដឹង និង កុំខ្លាចនឹងធ្វើ ៖
១. កុំភ័យខ្លាចក្នុងការដើរតែម្នាក់ឯង
ព្រោះគ្មាននរណាម្នាក់ចាំកំដរអ្នកគ្រប់ពេលឡើយ រៀនទម្លាប់ដើរម្នាក់ឯងខ្លះក៏ជារឿងល្អ។
២. កុំភ័យខ្លាចក្នុងការបរាជ័យ
គ្មាននរណាម្នាក់ដែលជោគជ័យរហូតនោះទេ ដូចនេះកុំខ្លាចការបរាជ័យ ប៉ុន្តែត្រូវទទួលយកដើម្បីអភិវឌ្ឍន៍តទៅមុខ។
៣. កុំភ័យខ្លាចក្នុងការចាប់ផ្តើមឡើងវិញ
ដួល១០០ដង ត្រូវក្រោកឲ្យបាន ១០១ដង ហើយចាប់ផ្តើមសារជាថ្មី ព្រោះអ្វីៗក័តែងតែមានចំណុចចាប់ផ្តើមឡើងវិញ។
៤. កុំភ័យខ្លាចក្នុងការជួបមនុស្សថ្មីៗ
ជួបមនុស្សថ្មីៗឲ្យបានច្រើន អ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗពីមនុស្សគ្រប់ប្រភេទ ដូចនេះ វាក៏អាចជាគុណសម្បតិ្តដែលអ្នកស្គាល់មនុស្សថ្មីៗ។
៥. កុំភ័យខ្លាចក្នុងការទទួលយកការពិត
ការពិតមិនគួរឲ្យខ្លាចនោះទេ អ្វីដែលគួរឲ្យខ្លាចគឺមិនព្រមទទួលស្គាល់ការពិត ហើយប្រឹងរស់នៅក្នុងការសម្តែង។
៦. កុំភ័យខ្លាចដោយគ្រាន់តែខុសពីអ្នកដទៃ
គ្មាននរណាម្នាក់ដូចគ្នា ១០០%នោះទេ មិនថាគំនិត មុខមាត់ សមត្ថភាព ដូចនេះហើយ ទោះបីជាអ្នកខុសពីគេ ក៏មិនប្រកដថាអ្នកមិនអាចជោគជ័យបានដែរ។
រៀនពង្រឹងខ្លួនឯងឲ្យកាន់តែក្លាហានជាងមុន កុំខ្លាចនឹងធ្វើរឿងដែលថ្មី ទោះជាបរាជ័យ តែយើងក៏បានសាករួចហើយ។ រៀនយកឈ្នះភាពភ័យខ្លាចរបស់ខ្លួនឯង ទើបអ្នកអាចដើរដល់ចំណុចផ្សេងបន្ទាប់ទៀត។