
ក្លិនខ្លួនពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាជា ព្រោះជាភាពទាក់ទាញធំបំផុតពិសេសសម្រាប់មនុស្សស្រី។ ទឹកអប់ត្រូវបានប្រើ សម្រាប់លំអរក្លិនខ្លួនឲ្យមានភាពទំនុកចិត្តនិងភាពជឿជាក់នៅពេលដែលអ្នកនៅជិតមនុស្សជុំវិញខ្លួន និងទៅកន្លែងណាមួយ។ ថ្ងៃនេះវចនានិងប្រាប់ពីទិចនិចខ្លះៗក្នុងការប្រើទឹកអប់ឲ្យមានក្លិនក្រអូបនិងមានភាពទាក់ទាញបំផុតចំពោះមនុស្សស្រី៖
១. ជ្រើសរើសទឹកអប់
សម្រាប់មនុស្សស្រីមិនគួររើសក្លិនដែលក្រអូប និងមុតពេកទេ គួរតែជ្រើសរើសទឹកអប់ណាដែលមានក្លិនប្រហើរ ស្រទន់ស្រាលបែបផ្អែមតិចៗ ព្រោះវាមិនធ្វើឲ្យឈួលពេលដែលអ្នកបាញ់។ លើសពីនេះក្លិនបែបនេះគឺក្រអូបបែបទាក់ទាញសម្រាប់អ្នកនិងមនុស្សដែលបាននៅជិតអ្នក។

២. បាញ់នៅគុម្ពត្រចៀក
ការបាញ់នៅចំកន្លែងនេះគឺទាក់ទាញខ្លាំងមែនទែនជាពិសេសពីអ្នកត្រូវនិយាយការងារអ្វីមួយ ឬត្រូវនៅកៀកគ្នាជាមួយនរណាម្នាក់ ព្រោះធ្វើឲ្យគេធំក្លិនក្រអូបដែលចេញពីរាងកាយអ្នក និងធ្វើឲ្យគេដកអារម្មណ៍នៃក្លិនដែលអ្នកបានបាញ់។
៣. បាញ់នៅកន្លែងដើមទ្រូង
ជាកន្លែងពិសេសសម្រាប់បាញ់ទឹកអប់ តែកុំបាញ់ច្រើន បាញ់តែបន្តិចបានហើយ ព្រោះនៅពេលដែលអ្នកបាញ់ហើយក្លិនទឹកអប់និងចូលលាយឡំជាមួយក្លិនធម្មជាតិខ្លួនរបស់អ្នកមួយកម្រិតទៀត អាចធ្វើឲ្យមានក្លិនដ៏ក្រអូបដែលធ្វើឲ្យអ្នកដទៃចងចាំនិងមិនងាយបំភ្លេចបាន។ ការបាញ់នៅកន្លែងនេះគួរតែជាពេលដែលអ្នកទៅជួបមនុស្សពិសេស ឬមានកម្មវិធីបែប Night out អ្វីមួយ។

៤. កន្លែងកញ្ជឹងក
ជាកន្លែងដែលធ្វើឲ្យមនុស្សងាយឈ្លក់វង្វេងនិងក្លិនរបស់អ្នក ព្រោះនៅពេលដែលពួកគេនៅជិតអ្នក វានិងបញ្ចេញក្លិនដែលក្រអូបប្រហើរទៅកាន់គេ។ កន្លែងនេះជួយរក្សានូវក្លិនទឹកអប់បានល្អ មិនងាយរលុប ដូច្នេះពេលបាញ់ទឹកអប់ទៅក្រៅមិនត្រូវចោលកន្លែងនេះទេ។
៥. បាញ់នៅលើកដៃ
ការបាញ់ទឹកអប់ទៅលើសម្លៀកបំពាក់របស់អ្នកតែម្តងនិងមិនធ្វើឲ្យមានក្លិនជាប់បានយូរទេ ដូចនេះអ្នកគួរតែបាញ់ពីលើកដៃរបស់អ្នកសិន បន្ទាប់មកអ្នកអាចយកដៃរបស់អ្នកទៅញីចំកន្លែងដែលអ្នកចង់ឲ្យមានក្លិនក្រអូប ធ្វើដូច្នេះអាចធ្វើឲ្យអ្នកអាចរក្សាក្លិនបានយូរ។

៦. បរិមាណទឹកអប់ក្នុងការប្រើ
ទឹកអប់ជារបស់ជំនួយក្លិនក្រអូបសម្រាប់ដងខ្លួនរបស់អ្នក ដូចនេះអ្នកមិនគួរបាញ់ក្នុងបរិមាណច្រើនពេកទេ វានិងល្អប្រសិនបើអ្នកបាញ់បន្តិចចំកន្លែងទាំង៤ខាងលើ ព្រោះវានិងមានក្លិនក្រអូបជាមួយនិងក្លិនខ្លួនរបស់អ្នក។ ផ្ទុយទៅវិញបើអ្នកបាញ់ក្នុងបរិមាណច្រើនធ្វើឲ្យបាត់នូវក្លិនធម្មជាតិរបស់អ្នកថែមទាំងធ្វើឲ្យខ្លួនអ្នកមានក្លិនឈួលខ្លាំងទៀតផង។
ក្លិនក្រអូបមិនត្រឹមតែធ្វើឲ្យអារម្មណ៍ស្រស់ស្រាយទេ ថែមទាំងជួយឲ្យមនុស្សស្រីមានភាពជឿជាក់កាន់តែខ្លាំងទៀតផង។