អាល់ប៊ុមថ្មី Midnights របស់ Taylor Swift ទី​បំផុត​បាន​មក​ដល់​​ហើយ

MID

អាល់​ប៊ុម​ថ្មី​ដែល​មាន​ចំណង​ជើង​ថា “Midnights” របស់ Taylor Swift ​ទី​បំផុត​បាន​មក​ដល់​​ហើយ។ តើអ្នកត្រៀមខ្លួនហើយឬនៅ?

កាល​ពី​ខែ​សីហា តារា​ចម្រៀង​ POP រូបនេះបាន​ប្រកាស​ថា​នាង​នឹង​ចេញ​អាល់ប៊ុម​ស្ទូឌីយោ​ទី ១០ របស់​នាង​ឆាប់ៗ​នេះ។ គួរឲ្យដឹងផងដែរ Taylor Swift ទើបតែបង្កើតប្រវត្តិសាស្ត្រនៅយប់នោះក្នុងនាមជាសិល្បករតែមួយគត់ដែលបានឈ្នះពានរង្វាន់ Video Music Award សម្រាប់វីដេអូប្រចាំឆ្នាំចំនួនបីដង។

 Swift បានបង្ហាញពីកាលបរិច្ឆេទនៃការចេញផ្សាយមុនពេលនៃអាល់ប៊ុម​ Midnights  នៅថ្ងៃសុក្រ ទី 21 ខែតុលា ឆ្នាំ 2022 នេះ ដែលមាន​ “3am Edition” សម្រាប់ “Midnights” រួមទាំង 7 បទថ្មីទៀតផង។

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង