អាកាសធាតុក្តៅណាស់! ញ៉ាំបន្លែអ្វីខ្លះទើបជួយដល់សុខភាពផងនិងជំនួយដល់ស្បែកផង?
ក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំង អ្នកគួរតែញ៉ាំបន្លែ និង ផ្លែឈើឲ្យបានច្រើន ព្រោះប្រសិនបើអ្នកញ៉ាំបន្លែ និង ផ្លែឈើច្រើន រាងកាយរបស់អ្នកនឹងមិនសូវបាត់បង់ទឹកច្រើនឡើយ។ សំខាន់ជាងនេះទៀត អ្នកអាចទទួលទានបន្លែ និង ផ្លែឈើស្រស់ៗដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗទៀតជួយដល់សុខភាព និង ស្បែករបស់អ្នកបានថែមទៀតផង។