កាន់​តែ​ស្រស់ស្រាយ បាត់ភាព​ស្មុគស្មាញនៅកន្លែងធ្វើការ​ តាមវិធី​សាស្ត្រទាំង​នេះ

Adobe_Express_20220826_1158270_1

អ្នក​ប្រាកដជា​យល់​ច្បាស់​ណាស់​ពី​អារម្មណ៍​អ្នក​ធ្វើ​ការ ថ្ងៃ​ខ្លះ​ស្មុគស្មាញ​ខ្លាំង ថ្ងៃ​ខ្លះ​ទៀត​ក៏​ខ្ជិល ហើយ​ខ្លះ​ទៀត​ធុញទ្រាន់​មិន​ចង់​ធ្វើ​អី​ទាំង​អស់។ តែ​យ៉ាង​ណា​ក៏​ដោយ​វា​ជា​ភារកិច្ច​មិន​អាច​បណ្ដោយ​តាម​តែ​អារម្មណ៍​នោះ​ទេ ដូច្នេះ​ដើម្បីធ្វើ​ឲ្យ​ថ្ងៃ​ធ្វើ​ការ​​អ្នក​កាន់​តែ​ស្រស់ស្រាយ បាត់​ស្មុគស្មាញ​ តាមវិធី​សាស្ត្រ​នេះ៖

 ១. ហាត់ប្រាណ ឬ Yoga 

 ក្រោក​ពី​គេង​ពី​ព្រលឹម​ពត់​ពែន​ខ្លួនឲ្យ​ស្វាង បន្ទាប់​មក​ធ្វើ​លំហាតប្រាណ ឬ​ Yogaងាយៗ​នៅ​ផ្ទះ​ប្រមាណ​ ១៥ ទៅ ៣០នាទី​ដើម្បី​ឲ្យ​អ្នក​ស្រួល​ខ្លួន និង​សុខភាព​រឹងមាំ។ លើស​ពី​នេះ​វា​ធ្វើ​ឲ្យ​អ្នក​ស្រស់ស្រាយ មិន​រយីករយាក​ពេល​មក​ធ្វើ​ការ​ឡើយ។​

២. កំណត់​ផែនការ​ការងារ  

សរសេរ​ចូល​ក្នុង​សៀវភៅ​មួយ​ពី​ការងារ​ដែល​អ្នក​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​នេះ។ ចាប់​ផ្ដើម​ធ្វើ​វា​ម្ដង​មួយៗ តាម​ការងារ​ណា​ដែល​មាន​អាទិភាព​ជាង រហូត​ដល់​តែ​អស់។ បើ​អ្នក​មិន​ធ្វើ​បែប​នេះ​ទេ អ្នក​នឹង​អាច​មាន​លេស​ជា​ច្រើន​ទុក​ការងារ​នោះ​បន្ត​ដល់​ថ្ងៃ​ស្អែក។


 ៣. ញ៉ាំ​កាហ្វេ

បើ​មាន​អារម្មណ៍​ថា​ធុញថប់ ឬ​ងងុយគេង​ពេល​ធ្វើការ​នោះ អ្នក​គួរ​តែ​ញ៉ាំ​កាហ្វេ​មួយ​កែវ​សិន សឹម​បន្ត​ការងារ​ទៅ​មុខ​ទៀត។ កាហ្វេ​អាច​ជួយ​ឲ្យ​យើង​បាត់ងងុយ​គេ និង​អារម្មណ៍​ល្អ​ជាង​មុន​ដូច្នេះ​វា​អាច​ជួយ​សម្រួល​ដល់​ការ​ងារ​អ្នក​បាន​មួយ​ផ្នែក​ដែរ។


៤. សម្រាក​បន្តិច  

បើសិន​ជា​ស្មុគស្មាញ​ខ្លាំង​អ្នក​គួរ​តែ​ផ្អាក​ការងារ ហើយ​សម្រាក​បន្តិច​សិន។ អ្នក​អាច​ស្ដាប់​ចម្រៀង មើល​រឿង​កំប្លែង​ ឬ​ដើរ​ចេញ​ទៅ​ខាង​ក្រៅ​មួយ​សន្ទុះ ឲ្យ​ខួរក្បាល​សម្រាក​ខ្លះ​សឹម​បន្ត​ធ្វើ​ការ​ទៀត។ ៥. យក​ឈ្នះ​ខ្លួន​ឯង ត្រូវ​ធ្វើ​ជា​មនុស្ស​មាន​ទំនួល​ខុស​ត្រូវ​លើ​ការ​ងារ ដូច្នេះ​ដំបូង​អ្នក​ត្រូវ​យក​ឈ្នះ​ខ្លួន​ឯង​សិន។ ត្រូវ​តែ​ដាក់​កំហិត​លើ​ខ្លួន​ឯង​ខ្លះ​ ទើប​អ្នក​មិន​ខ្ជិល ហើយ​អាច​សម្រេច​ការងារ​បាន។ ពេល​ខ្លះ​បើ​អ្នក​ចេះ​តែ​បណ្ដោយ​តាម​អារម្មណ៍ ហើយ​មិន​ទាញ​វា​មក​វិញ​ខ្លះ​ទេ អ្នក​នឹង​ចាញ់​វា ចាញ់​ខ្លួន​ឯង ៕

បញ្ចេញមតិយោបល់

© 2020-2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ វចនា មេឌា។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីមែល ឬទូរស័ព្ទលេខ​ (+855) 095 429 933 ។ សូម​អរគុណ!

អត្ថបទ​ទាក់ទង